អភិបាលខេត្តរតនគិរី អញ្ជើញចុះពិនិត្យ សហគ្រាសផលិតក្តាបន្ទះ នៅស្រុកអូរជុំ

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើរដោយប្រធាន មន្ទីរអង្គភាព ពាក់ព័ន្ធមួយចំនួននៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ សហគ្រាស GUOXING PLYWOOD NATURAL PRODUCTION

ផ្ទុះការភ្ញាក់ផ្អើលទាំងព្រឹក ! ក្រោយបុរសម្នាក់បានបំផ្ទុះគ្រាប់បែក បណ្ដាលឲ្យស្លាប់ប្រពន្ធរបស់ខ្លួន យ៉ាងអាណោចអាធម !

ខេត្តរតនគិរី : កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៣ និង ៣០នាទីទាបភ្លឺ មានករណីអត្តឃាតមួយបានកើតឡើងដោយ បុរសជាប្ដី បានបំផ្ទុះគ្រាប់បែកបណ្ដាលឱ្យស្ត្រីដែលជាប្រពន្ធស្លាប់យ៉ាងអាណោចអាធមក្នុងបន្ទប់ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ

ម្ចាស់ហាងលក់ទូរស័ព្ទ សារ៉ាត់ មិត្តហ្វូន បើកការចាប់រង្វាន់ម៉ូតូថ្មី ១គ្រឿង ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ !

ខេត្តរតនគិរី : ក្នុងឱកាសបុណ្យនៃសេចក្តីស្រលាញ់ ព្រមទាំងកៀកនឹងថ្ងៃបុណ្យចូលឆ្នាំចិនផងទៀតនោះ ហាងលក់ទូរស័ព្ទ សារ៉ាត់ មិត្តហ្វូន បានបើកកម្មវិធីឡាយផ្ទាល់ គឺ រាប់សន្លឹកឆ្នោតចំនួនសរុប៨០០សន្លឹក ដែលអតិថិនបានទិញទូរស័ព្ទពីហាងរបស់ខ្លួន ដាក់ចូលប្រអប់ធុងឆ្នោត ដើម្បីចាប់ស្វែងរក តើអ្នកណានិងមានសំណាងធំជាងគេក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ ?

លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ចូលរួមប្រជុំ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

កិច្ចប្រជុំនេះត្រូវបានកាកបាទក្រហមកម្ពុជា រៀបចំធ្វើឡើងតាមប្រព័ន្ធZoom រសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រី សមាជិក

លោក សូ វណ្ណធិន ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកវើនសៃ

ពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកខាងលើនេះត្រូវបានរៀបចំធ្វើឡើងព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ​២០២៦ ​នៅសាលាស្រុកវើនសៃ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែមសំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី​ និងមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្ដមអភិបាលរងខេត្ត ប្រធាន​ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកវើនសៃ លោក​ លោកស្រី​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​

លោក ហេង សាវឿន ត្រូវបានប្រកាសតែងតាំងជា អភិបាលស្រុក តាវែង

ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណ:អភិបាល ខេត្តរតនគិរី នៅព្រឹក ព្រឹកថ្ងៃពុធ ថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលមុខតំណែងអភិបាល នៃគណៈអភិបាលស្រុកតាវែង

ប្រជាពលរដ្ឋភៀសសឹកចំនួន៩៥គ្រួសារ ទទួលបានអំណោយសប្បុរសធម៌ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ

ពិធីចែកអំណោយសប្បុរសធម៌ខាងលើ រៀបចំធ្វើឡើងនៅក្នុងទីធ្លាសាលាខេត្តរតនគិរី រសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៦។ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ ចែកជូនដល់គ្រួសារវីរកងទ័ព និងបងប្អូនជនភៀសសឹក ដែលមកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ៩៥គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានខេត្ត រតនគិរី នាពេលនេះ ឯកឧត្តម

ពលរដ្ឋមានជីវភាពខ្វះខាត ៦គ្រួសារ នៅ ឃុំកោះពាក់ ស្រុកវើនសៃ ទទួលអំណោយមនុស្សធម៌ពីសាខកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៦ បានចាត់លោក ជា សានិត

សិប្បកម្មគ្មានច្បាប់មួយកន្លែង ! ត្រូវបានកម្លាំងជំនាញចុះរឹបអូស !

ខេត្តស្ទឹងត្រែង: កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើលួចកែឆ្នៃគ្មានលិខិតអនុញ្ញាតមួយកន្លែង ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយមានការចូលរួមពី កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និង បានសហការជាមួយ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត

រដ្ឋបាលស្រុកព្រែកប្រសព្វ ដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសរថយន្តដឹកឈើ

ខេត្តក្រចេះ៖ កាលពីថ្ងៃទី04 ខែកុម្ភៈ ឆ្នា2026 វេលាម៉ោង 3 និង 15 នាទីទាបភ្លឺ កម្លាំងជំនាញ ដឹកនាំអោយ លោក សេង ភីណា អភិបាលរងស្រុកព្រែកប្រសព្វ