មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី÷ បច្ចុប្បន្ន ស្ត្រីជាង ៧០០លាននាក់ បានរៀបការនៅវ័យក្មេង ហើយក្នុងចំណោមនេះមានជិតពាក់កណ្តាល ស្ថិតក្នុងទ្វីបអាស៊ី

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី÷ បច្ចុប្បន្ន ស្ត្រីជាង ៧០០លាននាក់ បានរៀបការនៅវ័យក្មេង ហើយក្នុងចំណោមនេះមានជិតពាក់កណ្តាល ស្ថិតក្នុងទ្វីបអាស៊ី

ការលើកឡើរបស់លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីយ៉ាងដូច្នេះ គឺក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ដើម្បីរៀបចំផែនការប្រតិបត្តិស្តីពី ការបង្ការទប់ស្កាត់ អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ដែលបានរៀបចំធ្វើឡើងនៅភាជនីយដ្ឋានរនត:លីណា នាក្រុងបានលុង ខេត្តរតនគិរី។ លោកជំទាវបន្តថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពដៃគូ និងជាការរំលោភសិទ្ធិកុមារ សិទ្ធិរបស់ស្ត្រីវ័យក្មេង និងក្មេងស្រី ក៏
ដូចជាបង្កការរាំងស្ទះយ៉ាងខ្លាំងដល់កិច្ចការអភិវឌ្ឍ បុគ្គល គ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល។ ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញថា មានការថយចុះនូវអត្រា នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ក្នុងនោះ ស្ត្រីរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំមាន ២៥% មក ១៩% និងពី៩% មក ៦% សម្រាប់បុរស។ ទន្ទឹមនឹងការថយចុះគួរឱ្យកត់សម្គាល់ក្តី ក៏ប៉ុន្តែ ស្ថានភាពនៃការ រៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ នៅតែមានអត្រាខ្ពស់ សម្រាប់ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ជាពិសេសបណ្តាខេត្តនៅភូមិភាគឦសាន។
.

ជាមួយគ្នានេះ នៅឆ្នាំ២០២៤ ក្រសួងកិច្ចការនារី និងអង្គការភ្នែនអន្តរជាតិកម្ពុជា បានធ្វើការសិក្សា ស្រាវជ្រាវអំពីស្ថានភាពនៃការរៀបការវ័យក្មេង ការរៀបការដោយបង្ខំ និងការរស់នៅជាប្តី ប្រពន្ធនៅវ័យក្មេង។ របកគំហើញនៃការសិក្សាស្រាវជ្រាវនេះបង្ហាញថា អត្រានៃអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង ជាទូទៅបានថយចុះ តែនៅតំបន់ភូមិសាស្ត្រមួយចំនួន។ អត្រាប្រេវ៉ាឡង់ នៃការរៀបការមុនអាយុ១៨ឆ្នាំ នៅតែខ្ពស់នៅឡើយ ដោយសារតែភាពក្រីក្រ កង្វះចំណេះដឹង វិសមភាពយេនឌ័រ បទដ្ឋានសង្គមនិងវប្បធម៌ ឥទ្ធិពលនៃប្រព័ន្ធអ៊ិនធឺណេត និងបណ្តាញព័ត៌មានសង្គម។ ការកើតឡើងនូវផលប៉ះ ពាល់អវិជ្ជមានបានបង្កជាផលវិបាកដល់ក្មេងស្រីដូចជា ការមានផ្ទៃពោះនៅវ័យជំទង់ ការរំលូតកូនដោយមិនមាន សុវត្ថិភាព សុខភាពបន្តពូជ សុខភាពផ្លូវចិត្ត រងអំពើហិង្សាក្នុងគ្រួសារ បាត់បង់សិទ្ធិសេរីភាពក្នុងការទទួលបាន ការរៀនសូត្រ ការធ្វើការសម្រេចចិត្ត ការទំនាក់ទំនងពីសង្គម ការចូលរួមសកម្មភាពនានា ក្នុងនាមជាពលរដ្ឋ។ ដែលការណ៍នេះ ជាបញ្ហាប្រឈមសម្រាប់ដំណើរការអភិវឌ្ឍន៍សេ សម្រាប់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ដែលទាមទារឱ្យយើង ទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ដោះស្រាយ តាមរយៈការដាក់ចេញនូវវិធានការ ប្រកបដោយភាពប្រាកដ និយម និងច្បាស់លាស់។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ លើកទី២ ដើម្បីរៀបចំផែនការប្រតិបត្តិស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័ យជំទង់ សម្រាប់ខេត្តរតនគិរី នេះរៀបចំឡើងដោយក្រុមការងារក្រសួងកិច្ចការនារី ដោយមានការគាំទ្រថវិកា UNICEF និងបច្ចេកទេសពី UNFPA និងអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងគោលបំណង ពិភាក្សា និងពិនិត្យ លើសុពលភាពសកម្មភាពអាទិភាព នៃសេចក្តីព្រាងផែនការប្រតិបត្តិស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍ នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ២០២៧-២០២៩ ដើម្បីជំរុញការអនុវត្តផែនការសកម្មភាព ជាតិស្តីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ឆ្នាំ២០២៦-២០៣០ ប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅខេត្តរតនគិរី ដែលមានអត្រាការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និង ការមានផ្ទៃពោះនៅវ័យជំទង់ខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *