ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ក្រោយពីបានធ្វើសកម្មភាពកាប់ផ្ដួលរំលំដើមផ្លែសំរ៉ងខ្ចី នៅក្នុងតំបន់ការពារធម្មជាតិ !

ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ក្រោយពីបានធ្វើសកម្មភាពកាប់ផ្ដួលរំលំដើមផ្លែសំរ៉ងខ្ចី នៅក្នុងតំបន់ការពារធម្មជាតិ !

ខេត្តរតនគិរី : កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃសាលាដំបូងខេត្ត កម្លាំងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តរតនគិរី សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ អូរទុង និង មានការគាំទ្រពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកវើនសៃ បានធ្វើការចុះទប់ស្កាត់ បទល្មើសធនធានធម្មជាតិ និង បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ពាក់ព័ន្ធនិងការកាប់ផ្ដួលរំលំដើមផ្លែសំរ៉ងដែលនៅខ្ចី ខុសច្បាប់ ក្នុងសហគមន៍តំបន់ ការពារធម្មជាតិអូរទុង នៃឧទ្យានជាតិវីរជ័យ ស្ថិតក្នុងភូមិត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ត្រង់ចំណុច អូរចាណោះផាច ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនោះ រួមមាន:
១.ឈ្មោះ ឆេវ បូ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន : ភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី។
២.ឈ្មោះ ចាន់ គីឡា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន : ភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី ។
៣.ឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន : ភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគីរី។

យោងតាមកំណត់ហេតុរបស់កម្លាំងជំនាញ វត្ថុតាងដែលចាប់រឹបអូសរួមមាន ផ្លែសំរ៉ងខ្ចី ចំនួន៣ការ៉ុង ស្មើនឹង ៨០គីឡូក្រាម និង.ម៉ូតូ ចំនួន ០២គ្រឿង កំពុងចាត់វិធានការតាមនីតិវិធីច្បាប់ និង បញ្ជូនជនសង្ស័យទាំង៣នាក់ ទៅតុលាការ សាលាដំបូងខេត្តរតនគិរី ។

ក្រសួងរិស្ថាន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធបន្តចូលរួម និងហាមពលរដ្ឋ កាប់ រំលំដើម សំរងដើម្បីយកផ្លែ ដ្បិតវានឹងមិនត្រឹម តែ ជាទង្វើល្មើសច្បាប់ និងវាក៏ធ្វើឱ្យបាត់បង់ ប្រភេទជីវៈចម្រុះដ៏សំខាន់សម្រាប់បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

តាមក្រមបរិស្ថាន និង ធនធានធម្មជាតិ តាមមាត្រា៨៥០ ក្នុងចំណុច «គ» ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃ ឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិ ព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ ០០០រៀល ទៅ៥០០ ០០០ ០០០រៀល។ ដោយឡែក តាមមាត្រា៨៥១ ក្នុង ចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូច ខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ ៕

Leave a Reply

Your email address will not be published. Required fields are marked *