មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី÷ បច្ចុប្បន្ន ស្ត្រីជាង ៧០០លាននាក់ បានរៀបការនៅវ័យក្មេង ហើយក្នុងចំណោមនេះមានជិតពាក់កណ្តាល ស្ថិតក្នុងទ្វីបអាស៊ី
ការលើកឡើរបស់លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីយ៉ាងដូច្នេះ គឺក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ដើម្បីរៀបចំផែនការប្រតិបត្តិស្តីពី ការបង្ការទប់ស្កាត់ អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ដែលបានរៀបចំធ្វើឡើងនៅភាជនីយដ្ឋានរនត:លីណា នាក្រុងបានលុង ខេត្តរតនគិរី។ លោកជំទាវបន្តថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពដៃគូ