ខេត្តរតនគិរី÷ ដើម្បីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លោក សារ៉ាត់ មិត្តហ្វូន ម្ចាស់ហាងលក់ទូរសព្ទដៃប្រចាំខេត្តរតនគិរី បានអញ្ជើញលោក យាយ ប៉ងតេល ជនជាតិព្រៅ អាយុ១០៤ឆ្នាំ តំណាងឲ្យបងប្អូនជនជាតិដើមភាគតិច ធ្វើជាភ្ញៀវកិត្តិយសក្នុងថ្ងៃពិសេសរបស់បងប្អូនជនជាតិដើមភាគតិច និង ផ្ដល់សំណាងចាប់យករង្វាន់ម៉ូតូជូនអតិថិជន ដែលនិយមមកគាំទ្រ ជួយទិញទូរសព្ទ និង សម្ភារៈផ្សេងៗចេញពីហាងសារ៉ាត់ មិត្តហ្វូន(ពិភពបង់រំលស់) មិនថាក្នុងតម្លៃណាក៏ទទួលបានសន្លឹកឆ្នោតសម្រាប់ផ្សងសំណាង ។

កម្មវិធីនេះផងដែរបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុចតាមបណ្ដោយផ្លូវជាតិលេខ 78 ហាងលក់ទូរសព្ទ សារ៉ាត់ មិត្តហ្វូន (ទល់មុខនិងផ្សារទំនើបសុីត្រា) ។
មុនធ្វើការចាប់រង្វាន់ ម្ចាស់ហាងសារ៉ាត់ មិត្តហ្វូន បានប្រមូលសន្លឹកឆ្នោតសរុបរួមមានទាំងអស់ ដាក់បង្ហាញជាសាធារណៈ ចំពោះមុខបងប្អូនដែលមានវត្តមាននៅទីនោះ និង តាមរយៈការឡាយផ្ទាល់របស់លោក រួចបញ្ចូលទៅក្នុងធុងប្រអប់តែមួយ បាំងដោយក្រណាត់ក្រហម បន្ទាប់មកក្រឡុកចាប់រង្វាន់ ។ ដើម្បីធានាបានថា រង្វាន់ទាំងនេះ ពិតជាសុក្រិត ច្បាស់លាស់ និង យុត្តិធម៌ ។
ម្ចាស់រង្វាន់ធំ! ដែលមានសំណាងត្រូវបានម៉ូតូscoopy ពណ៌ស ឆ្នាំផលិត២០២៦ មួយគ្រឿង ពីហាងសារ៉ាត់ មិត្តហ្វូន មានឈ្មោះ ហេង មុន្នីលីម៉ី ជនជាតិខ្មែរ មុខរបររៀនពេទ្យ នៅខេត្តស្ទឹងត្រែង ទីកន្លែងកំណើត ភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី ។

ហេង មុន្នីលីម៉ី បង្ហាញនូវសេចក្តីសប្បាយរីករាយ និង សូមអរគុណទៅកាន់ហាង សារ៉ាត់ មិត្តហ្វូន ដែលធ្វើឲ្យគាត់មានសំណាងបានម៉ូតូ Scoopy ឈ្នះបានពិត ហើយក៏សុំឲ្យអតិថិជនក្រោយៗមានសំណាងឈ្នះដូចគាត់ដែរ ។

លោក សារ៉ាត់ មិត្តហ្វូន បានផ្ដល់បទសម្ភាសន៍ដល់អង្គភាពយើងថា : រង្វាន់ម៉ូតូ scoopy រកម្ចាស់ឃើញហើយ! ដោយឡែករង្វាន់បន្ទាប់ លោកនឹងដាក់រថយន្តមួយគ្រឿងដែលមានតម្លៃជាង 2 ម៉ឺនដុល្លារ ដូច្នេះសុំបងប្អូនអញ្ជើញមកគាំទ្របន្តទៀត ដើម្បីទទួលយកសន្លឹកឆ្នោតផ្សងយករង្វាន់រថយន្តវិញម្ដង។ លោកបានបន្ថែមថា : ទាក់ទងនឹងការដាក់រង្វាន់ធំផ្ទួនៗនេះ សូមជម្រាបដល់ពុកម៉ែបងប្អូនថា សូមកុំបារម្ភចំពោះតម្លៃខ្លាចលក់ថ្លៃ ហាងសារ៉ាត់ មិត្តហ្វូន រក្សាជំហរនៅតែលក់ក្នុងតម្លៃល្អ យកចំណេញតិច ។ ការធានាវិញ លោកទទួលខុសត្រូវ 100% សម្រាប់អីវ៉ាន់មួយទឹកយកទៅប្រើចំនួន 10ថ្ងៃ អត់ពេញចិត្តមានសិទ្ធិដោះដូរសេរី និង រយៈពេលបីខែប្រើមានបញ្ហាហាងដូរជូនថ្មី ។ សម្រាប់ទូរសព្ទថ្មី ទិញយកទៅប្រើ១ខែប្រសិនមានបញ្ហាហាងនឹងដូរជូនថ្មីដូចគ្នា ។
*សូមបញ្ជាក់ផងដែរ លក្ខខណ្ឌពេលត្រូវរង្វាន់ម៉ូតូ ដើម្បីទទួលបាន
១.ត្រូវមានសន្លឹកឆ្នោតពិត យកមកផ្ទៀងផ្ទាត់
២.ខលទៅបីដងអត់លើក ម្ចាស់ហាងនឹងចាប់រើសយកអ្នកថ្មី ។



