ឯកឧត្តម ញ៉ែម សំអឿន ដាក់បទបញ្ជាអោយ មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុងស្រុក ស្រាវជ្រាវ និងទប់ស្កាត់ កុំឱ្យមានបទល្មើស ឆបោកតាមអនឡាញ ក្នុងខេត្តរតនគិរី

ឯកឧត្តម ញ៉ែម សំអឿន ដាក់បទបញ្ជាអោយ មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុងស្រុក ស្រាវជ្រាវ និងទប់ស្កាត់ កុំឱ្យមានបទល្មើស ឆបោកតាមអនឡាញ ក្នុងខេត្តរតនគិរី

ថ្លែង នៅក្នុងកិច្ចប្រជុំបន្ទាន់ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលទ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែមសំអឿន បានមានប្រសាសន៍ថា ការប្រជុំផ្សព្វផ្សាយនេះបានផ្ដោតសំខាន់ទៅលើការអនុវត្តច្បាប់របស់រដ្ឋបាលខេត្តរតនគិរី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ការពង្រឹងការគ្រប់គ្រងជនបរទេស ជំរុញឱ្យមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន ក្តាប់ឱ្យបានច្បាស់លាស់នូវស្ថិតិ និងមុខសញ្ញាជនបរទេសដែលកំពុងស្នាក់នៅតាមបណ្តាផ្ទះជួល ឬទីតាំងស្នាក់នៅប្រមូលផ្តុំនានា ដើម្បីការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងតំបន់ដែលមានជនបរទេសរស់នៅច្រើន។

ឯកឧត្តម ញ៉ែម សំអឿន បានដាក់បទបញ្ជាបន្ថែម ដល់មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះក្រុមជនខិលខូច ដែលលួចបើក ល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសឆបោកនៅតាមអនឡាញ ត្រូវខិតខំស្រាវជ្រាវ និងទប់ស្កាត់កុំឱ្យមានជនឱកាសនិយម មកពួនសំងំរកស៊ីខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសោះ។ ឯកឧត្តមក៏បានអំពាវនាវផងដែរដល់មហាជនក្នុងខេត្តរតនគិរី​ សូមរួមសហការជាមួយកម្លាំងនគរបាល​ ក្នុង​ការផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល​ ពេលប្រទះឃេីញ​ ឬមានការសង្ស័យចំពោះជនបរទេសដែលរស់នៅប្រមូលផ្តុំ​ សូមរាយការណ៍មកសម្ថកិច្ចនគរបាលដេីម្បីត្រួតពិនិត្យ​បន្ទាន់

📞លេខទំនាក់ទំនង
1-071 677 7555
2-088 533 6336
3-060 899 899​
4-097 444 6969

Leave a Reply

Your email address will not be published. Required fields are marked *