សកម្មភាពនៃការបែងចែកម៉ាស៊ីនលាងឈាម និងសម្ភារ:បរិក្ខារពេទ្យជូនដល់មន្ទីរពេទ្យបង្អែក

សកម្មភាពនៃការបែងចែកម៉ាស៊ីនលាងឈាម និងសម្ភារ:បរិក្ខារពេទ្យជូនដល់មន្ទីរពេទ្យបង្អែក

នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានធ្វើការបែងចែកម៉ាស៊ីនលាងឈាម និងសម្ភារ:បរិក្ខារពេទ្យមួយចំនួនជូនដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរបង្អែកបរកែវ និងមន្ទីរពេទ្យបង្អែកកូនមុំ។

ក្នុងឱកាសនោះលោកបានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកទាំងបីអោយទុកដាក់សម្ភារ:ទាំងនោះអោយបានត្រឹមត្រូវ និងមានសុវត្តិភាពមុនពេលដំណើរការប្រើប្រាស់ ដោយបច្ចុប្បន្ន យើងមិនទាន់មានធនធាននុស្សដែលចំណេះដឹងទាក់ទងទៅនឹងជំនាញនៃការលាងឈាមនៅឡើយទេ។ ហើយលោករំពឹងថានឹងអាចចាត់បញ្ជូនមន្រ្តីអោយទៅរៀនសូត្រជំនាញនេះក្នុងពេលដ៏ខ្លីខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *