បុរសម្នាក់សង្ស័យមានជំងឺសរសៃប្រាសាទ បានដុតផ្ទះឆេះអស់បីខ្នង

បុរសម្នាក់សង្ស័យមានជំងឺសរសៃប្រាសាទ បានដុតផ្ទះឆេះអស់បីខ្នង


ខេត្តរតនគិរី: កាលពីថ្ងៃទី 26 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 7 និង 31 នាទីព្រឹកមានករណី អគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅភូមិតាង៉ា ឃុំញ៉ាងស្រុកអណ្ដូងមាស ខេត្តរតនគីរី ។នៅក្នុងករណី អគ្គិភ័យ ដ៏រន្ធត់មួយនេះ បណ្ដាលធ្វើឱ្យ ខូចខាតផ្ទះឈើអស់ចំនួន 3 ខ្នងផ្ទះ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុងផងដែរ។
ម្ចាស់ផ្ទះទី១.ឈ្មោះ សេវ ស៊ីនភេទប្រុសអាយុ 36 ឆ្នាំជនជាតិចារាយ រស់នៅភូមិឃុំខាងលើសម្ភារៈខូចខាតរួមមាន:ផ្ទះ 5 ម ×9 ម ធ្វើអំពីឈើប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះផងដែរ។ ម្ចាស់ផ្ទះទី២.ឈ្មោះ រចំទួញ  ភេទប្រុសអាយុ 62 ឆ្នាំជនជាតិចារាយមានទីលំនៅក្នុងភូមិឃុំ ជាមួយគ្នា ផ្ទះទំហំ 5ម × 7ម ធ្វើអំពីឈើប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈនៅក្នុងផ្ទះ។ ម្ចាស់ផ្ទះទី ៣.ឈ្មោះរចំប៉ាក់ភេទប្រុសអាយុ 45 ឆ្នាំជនជាតិចារាយផ្ទះទំហំ 6 ម× 9 ម ធ្វើអំពីឈើប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈក្នុងផ្ទះ។

                
យោងតាមការបំភ្លឺ របស់ឈ្មោះសល់ហិន បានអោយដឹងថា: ជនបង្កឈ្មោះរចំ ដៀម ភេទប្រុស អាយុ 37 ឆ្នាំជនជាតិច្រាយ ដើរចូលមកក្នុងផ្ទះ ហើយយកសាំងមួយកានចំណុះ 30 លីត្រចាក់ពេញក្នុងផ្ទះហើយកាន់ដែកកេះបំរុងនិងដុតប៉ុន្តែត្រូវពួកខ្ញុំ ចាប់ដោយសារសាំងហូទៅដល់ចង្ក្រានបាយក៍ឆាប់ឆេះតែម្ដងទៅ ដោយឡែកជនសង្ស័យត្រូវបាននាំខ្លួនទៅអធិការដ្ឋានស្រុកអណ្ដូងមាសដើម្បីសាកសួរ  ។ លោក សល់ហិន បានបន្តទៀតថា: នៅក្នុងឧប្បវហេតុនោះ ក៍មានអ្នករងរបួសចំនួន ២នាក់ផងដែរ  ទី១.ឈ្មោះសល់ហុន ភេទប្រុសអាយុ 32 ឆ្នាំជនជាតិចាយរបួសធ្ងន់  ទី២.ឈ្មោះសល់ភីង ភេទប្រុស អាយុ 27 ឆ្នាំរងរបួសស្រាល ។

ក្រោយពីទទួលបានដំណឹងភ្លាម លោកចាង ជឺ យាន អនុប្រធានគណៈបក្សប្រជាជនកម្ពុជា ស្រុកអណ្ដូងមាស តំណាងឲ្យលោក មាសសារ៉េត អភិបាលនៃគណៈអភិបាលស្រុកអណ្ដូងមាស បានពាំនាំយកអំណោយគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅចែកជូនដល់ជនរងគ្រោះផងដែរ ។

អំណោយដែលបានយកទៅប្រគល់ជូនរួមមាន: អង្ករ ទឹកត្រី ទឹកសុីអុីវប៊ីចេង ត្រី ខ.កំ ប៉ុង និងថវិការផ្ទាល់ខ្លួនរបស់លោកមួយចំនួនទៀតផងដែរ។ទន្ទ្រឹមជាមួយគ្នានោះ បងប្អូន រងគ្រោះ ដោយសារអគ្គីភ័យ ក៍បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ចាង ជឺយាន និងក្រុមការងារ ទាំងអស់របស់លោក
ដោយពួកគាត់បានលើកឡើងថា: ឱ្យតែមានឧបសគ្គ ផលវិបាកពេលណា គឺមានគណបក្សប្រជាជនចុះមកដល់ភ្លាម។


អត្ថបទ និងរូបភាពដោយ: ស៑ូអូន

Leave a Reply

Your email address will not be published. Required fields are marked *