នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោក ហេង ប៊ុន្នី អភិបាលស្រុក និងប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ បានដឹកនាំមន្រ្តីអនុសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាស្រុកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិប៉ក់ពោរ
Category: ព័ត៌មានសង្គម
ផ្ទុះការភ្ញាក់ផ្អើលទាំងព្រឹក ! ក្រោយបុរសម្នាក់បានបំផ្ទុះគ្រាប់បែក បណ្ដាលឲ្យស្លាប់ប្រពន្ធរបស់ខ្លួន យ៉ាងអាណោចអាធម !
ខេត្តរតនគិរី : កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៣ និង ៣០នាទីទាបភ្លឺ មានករណីអត្តឃាតមួយបានកើតឡើងដោយ បុរសជាប្ដី បានបំផ្ទុះគ្រាប់បែកបណ្ដាលឱ្យស្ត្រីដែលជាប្រពន្ធស្លាប់យ៉ាងអាណោចអាធមក្នុងបន្ទប់ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ
ម្ចាស់ហាងលក់ទូរស័ព្ទ សារ៉ាត់ មិត្តហ្វូន បើកការចាប់រង្វាន់ម៉ូតូថ្មី ១គ្រឿង ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ !
ខេត្តរតនគិរី : ក្នុងឱកាសបុណ្យនៃសេចក្តីស្រលាញ់ ព្រមទាំងកៀកនឹងថ្ងៃបុណ្យចូលឆ្នាំចិនផងទៀតនោះ ហាងលក់ទូរស័ព្ទ សារ៉ាត់ មិត្តហ្វូន បានបើកកម្មវិធីឡាយផ្ទាល់ គឺ រាប់សន្លឹកឆ្នោតចំនួនសរុប៨០០សន្លឹក ដែលអតិថិនបានទិញទូរស័ព្ទពីហាងរបស់ខ្លួន ដាក់ចូលប្រអប់ធុងឆ្នោត ដើម្បីចាប់ស្វែងរក តើអ្នកណានិងមានសំណាងធំជាងគេក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ ?
សិប្បកម្មគ្មានច្បាប់មួយកន្លែង ! ត្រូវបានកម្លាំងជំនាញចុះរឹបអូស !
ខេត្តស្ទឹងត្រែង: កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើលួចកែឆ្នៃគ្មានលិខិតអនុញ្ញាតមួយកន្លែង ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយមានការចូលរួមពី កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និង បានសហការជាមួយ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត
រដ្ឋបាលស្រុកព្រែកប្រសព្វ ដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសរថយន្តដឹកឈើ
ខេត្តក្រចេះ៖ កាលពីថ្ងៃទី04 ខែកុម្ភៈ ឆ្នា2026 វេលាម៉ោង 3 និង 15 នាទីទាបភ្លឺ កម្លាំងជំនាញ ដឹកនាំអោយ លោក សេង ភីណា អភិបាលរងស្រុកព្រែកប្រសព្វ
អភិបាលស្រុកថាឡាបរិវ៉ាត់ ប្រកាសស្វែងរកម្ចាស់ឈើទូកង៤ដើម ដែលផ្លុងចោលកណ្ដាលព្រៃ ខណៈបញ្ហាឈ្មួញឈើលាក់លៀមក្រោមលិខិតអនុញ្ញាត ត្រូវបានលាតត្រដាង..!
ខេត្តស្ទឹងត្រែង ៖ អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សាយ កុសល បានប្រកាសជាសាធារណៈ ស្វែងរកម្ចាស់ឈើទូកងចំនួន ៤ ដើម ដែលត្រូវបានយកទៅផ្លុងចោលនៅកណ្ដាលព្រៃ ក្នុងភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ ដោយអំពាវនាវឲ្យម្ចាស់ឈើទាំងនោះ ចេញមុខមកដាក់ពាក្យស្នើសុំ និងធ្វើលិខិតអនុញ្ញាត
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំផ្តល់ អនុសាសន៍៤ចំណុច ជូនវិស័យអប់រំ យុវជន និងកីឡា ខេត្តរតនគិរី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំ សិក្សា២០២៤-២០២៥ និងទិសដៅ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡា ដែលបានធ្វើឡើងនៅសាលមហោស្រពរតន: ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត
សមត្ថកិច្ចបង្ក្រាបរថយន្តដឹកសត្វព្រៃមួយគ្រឿងឃាត់ខ្លួនអ្នកបើកបរម្នាក់ បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់
ខេត្តក្រចេះ ÷ មន្ត្រីនគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការចាប់ឃាត់រថយន្តលុចស៊ីស មួយគ្រឿងដឹកសត្វព្រៃ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនឹងធ្វើការកសាងសំណុំរឿងកញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការបង្ក្រាបរថយន្តដឹកសត្វព្រៃខាងលើគឺធ្វើឡើងកាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នៅចំណុចជិតរង្វង់មូលព្រាប ស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ក្នុងនោះសមត្ថកិច្ចសម្រេចនាំយករថយន្តដឹកសត្វព្រៃខាងលើនោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅរសៀលថ្ងៃទី២៨ ខែមករា
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អង្គការ UWSនិងអង្គការផ្លែនអន្តរជាតិ Plan Internationalប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគំនិតផ្តួចផ្តើម «កម្មវិធីលើកកម្ពស់គុណភាពអប់រំ ZEP និងកាត់បន្ថយអត្រាត្រួតថ្នាក់ នៃការអប់រំបឋមសិក្សា» នៅស្រុកវើនសៃ ខេត្តរតនគិរី
ការដាក់អោយប្រើប្រាស់នូវគំនិតផ្តួចផ្តើមខាងលើបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡានៃរដ្ឋបាលខេត្តរតនគិរី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលជាការចាប់ផ្តើមនៃកម្មវិធីសាកល្បង ក្នុងគោលបំណងធានាថា មិនមានកុមារណាម្នាក់នៅក្នុងស្រុកវើនសៃ នៅក្រៅសាលារៀននោះទេ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសានៅខេត្តរតនគិរី
ពិធីដាក់អោយប្រើប្រាស់ភាសាចារ៉ាយនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតន: សៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ