ខេត្តរតនគិរី : ក្នុងឱកាសបុណ្យនៃសេចក្តីស្រលាញ់ ព្រមទាំងកៀកនឹងថ្ងៃបុណ្យចូលឆ្នាំចិនផងទៀតនោះ ហាងលក់ទូរស័ព្ទ សារ៉ាត់ មិត្តហ្វូន បានបើកកម្មវិធីឡាយផ្ទាល់ គឺ រាប់សន្លឹកឆ្នោតចំនួនសរុប៨០០សន្លឹក ដែលអតិថិនបានទិញទូរស័ព្ទពីហាងរបស់ខ្លួន ដាក់ចូលប្រអប់ធុងឆ្នោត ដើម្បីចាប់ស្វែងរក តើអ្នកណានិងមានសំណាងធំជាងគេក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ ? ក្លាយជាម្ចាស់ម៉ូតូហុងដាឌ្រីម C-125 ពណ៍ខ្មៅ ស៊េរី ឆ្នាំ២០២៦ថ្មីស្រឡាង ១គ្រឿង ។

កម្មវិធីនេះ ! បានប្រារព្ធធ្វើឡើងនៅមុខហាងលក់ទូរស័ព្ទ សារ៉ាត់ មិត្តហ្វូន (ពិភពបង់រំលស់) វេលាម៉ោង ៩ និង ០០នាទីព្រឹក ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុចទល់មុខនឹងផ្សារទំនើបសុីត្រា ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈួន បញ្ញា អភិបាលរងក្រុងបានលុង និង វត្តមានអ្នកផលិតមាតិកាជាច្រើនរូបផងដែរ ។

ម្ចាស់រង្វាន់ធំជាងគេ ! ដែលត្រូវបានម៉ូតូ ពី ហាងលក់ទូរស័ព្ទ សារ៉ាត់ មិត្តហ្វូន បានអោយដឹងថា : ខ្ញុំបាទ បានទិញទូរស័ព្ទពីហាងសារ៉ាត់មិត្តហ្វូន ចំនួន០១គ្រឿង ហើយក៏ទទួលបានសន្លឹកឆ្នោតចំនួន០១ សូម្បីតែត្រូវក៏អត់ដឹង មិននឹកស្មានថាបាន ។ លោកក៏បានអំពាវនាវដល់បងប្អូននៅក្នុងខេត្តរតនគិរី សូមអញ្ជើញមកជួយទិញទូរស័ព្ទពីហាង សារ៉ាត់ មិត្តហ្វូន តម្លៃសមរម្យ និង គុណភាពល្អប្រើ ជាពិសេសទៀតនោះ ! រង្វាន់ធំមានពិតមែន ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកសារ៉ាត់ ក៏មិនភ្លេចនោះដែរ ចំពោះភរិយាជាទីស្រលាញ់របស់លោកក្នុងថ្ងៃពិសេស ! លោកបានជូនផ្កាមួយបាច់ធំដោយភ្ជាប់ជាមួយលុយដុល្លារជាច្រើនសន្លឹក និង ខ្សែករមាស ១ខ្សែថែមទៀត ។

ម្ចាស់ហាងលក់ទូស័ព្ទ សារ៉ាត់ មិត្តហ្វូន បានបញ្ជាក់យ៉ាងច្បាស់ៗថា : ក្រោយពីចាប់រង្វាន់ម៉ូតូហុងដាឌ្រីម C-125 នេះរួចទៅ ។ រង្វាន់ដាក់បន្ទាប់នោះគឺម៉ូតូហុងដាScoopy សង្ឃឹមពុកម៉ែបងប្អូនជួយគាំទ្រ ។ លោកបានបន្ថែមថា : ទាក់ទងនិងតម្លៃទូរស័ព្ទ អាចចរចាជាមួយគ្នាបាន ចំពោះគុណភាពធានាជូន១០០ភាគរយ ប្រើមិនកើតដូរជូនថ្មី ។
សូមបញ្ជាក់ថា : សន្លឹកឆ្នោតដែលធ្វើការចាប់រង្វាន់មានចំនួនសរុប៨០០សន្លឹក និង រង្វាន់មានដូចជា៖
ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២៦ចំនួន០១គ្រឿង
កាស់ Bluetooth ចំនួន០៤ និង ដបទឹកចំនួន០៤
អ្នកដែលមានសំណាងទទួលបានរង្វាន់ធំម៉ូតូមួយគ្រឿងមានឈ្មោះ ដា ភេទប្រុស សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិប៉ាជាន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ។






