មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំផ្តល់ អនុសាសន៍៤ចំណុច ជូនវិស័យអប់រំ យុវជន និងកីឡា ខេត្តរតនគិរី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំផ្តល់ អនុសាសន៍៤ចំណុច ជូនវិស័យអប់រំ យុវជន និងកីឡា ខេត្តរតនគិរី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំ សិក្សា២០២៤-២០២៥ និងទិសដៅ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡា ដែលបានធ្វើឡើងនៅសាលមហោស្រពរតន: ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ អនុសាសន៍៤ ចំណុចជូនវិស័យអប់រំ យុវជន និងកីឡាខេត្តរតនគិរី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រួមមាន÷

១.បន្តធ្វើឱ្យមានសង្គតភាព និងសុខដុមនីយកម្ម ក្នុងការផ្ទេរ និងប្រគល់មុខងារវិស័យអប់រំ យុវជន និងកីឡា ជូនរដ្ឋបាលក្រុង/ស្រុក។
២. បន្តចូលរួមអនុវត្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសលើអាទិភាពការអភិវឌ្ឍ ធនធានមនុស្ស។៣.អាជ្ញាធរមូលដ្ឋានគ្រប់ឋានុក្រមគួរវិភាជថវិកា និងកៀរគរធនធាន ដើម្បីអភិវឌ្ឍវិស័យអប់រំ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសអនុវិស័យដែលបានផ្ទេរមុខងារ។
៤. លោកគ្រូ អ្នកគ្រូ ត្រូវបន្តបូជាបញ្ញាញាណទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំង កាយ ចិត្ត សុឆន្ទៈ មនសិការក្នុងការបង្រៀនសិស្សានុសិស្ស យុវជន ឱ្យមានចំណេះដឹង ជំនាញបំណិនពិតប្រាកដ។

ក្នុងឱកាសនេះ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនអ្នកពាក់ព័ន្ធ បុគ្គលិក អប់រំ លោកគ្រូ អ្នកគ្រូ ដែលបានបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំង ចិត្ត សុឆន្ទៈ ចូលរួមក្នុងកិច្ចការកំណែទម្រង់វិស័យអប់រំ ដើម្បីរុញច្រានវិស័យនេះឱ្យទទួលបាននូវលទ្ធផល ដ៏ត្រចេះត្រចង់។ដូច្នេះឈរលើមូលដ្ឋានដ៏រឹងមាំនៃ ស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន និងកំពុងខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈមោះមុតខ្ពស់ និងមិនរាថយក្នុងការជំរុញការអនុវត្តកំណែ ទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយជាពិសេសលើការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានផែនការជាក់លាក់ ដើម្បីចូលរួមចំណែកគាំទ្រដល់ការសម្រេចមហិច្ឆតារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរកម្ពុជា ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឱ្យទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។

ថ្លែងក្នុឱកាសនេៈផងដែរ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី បានថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម អនុរដ្ឋលេខាធិការ ដែលបានអញ្ជើញចូល រួមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីដ៏មានសារៈសំខាន់នេះ ដែលពិតជាបានផ្តល់ការលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំអប់រំ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាពិសេសសម្រាប់ខេត្ត រតនគិរី។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានសម្តែងនូវមោទនភាព នៃលទ្ធផលដែលយើងទាំងអស់គ្នាសម្រេច បាននាឆ្នាំកន្លងទៅដ៏ត្រចះត្រចង់នេះ តែយើងក៏នៅមានកិច្ចការជាច្រើនដែលទាមទារឱ្យយើងខិតខំបន្ថែម ទៀតដើម្បី ឱ្យប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីមានលទ្ធភាពទទួលបាននូវ សេវាអប់រំសមធម៌ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបានរស់នៅក្នុងមោទនភាព សេចក្តីថ្លៃថ្នូរ សីលធម៌ គុណធម៌ ពេញដោយចំណេះដឹង និងជំនាញពិតប្រាកដ ផ្អែកតាមគោលនយោបាយអទិភាពសំខាន់ គឺ៖ ធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំ ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្នពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទា រឹងមាំ និងការសិក្សាពេញមួយជីវិត៕

Leave a Reply

Your email address will not be published. Required fields are marked *