ខេត្តក្រចេះ៖ កាលពីថ្ងៃទី04 ខែកុម្ភៈ ឆ្នា2026 វេលាម៉ោង 3 និង 15 នាទីទាបភ្លឺ កម្លាំងជំនាញ ដឹកនាំអោយ លោក សេង ភីណា អភិបាលរងស្រុកព្រែកប្រសព្វ បានចុះបង្រ្កាបរថយន្តកែច្នៃដឹកឈើមួុយគ្រឿង (គ្មានស្លាកលេខ) នៅចំណុច គីឡូ32 ភូមិក្រឡាញ់ត្រេត ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ផង វែង អាយុខ្ទង់50ឆ្នាំ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ។
បច្ចុប្បន្នរថយន្ត និង ឈើ ជាវត្ថុតាងត្រូវបានប្រគល់ទៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
