តាមពិត ! ផ្លូវមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ ជាផ្លូវដែលក្រុមអ្នកញៀនល្បែងចូលទៅលេងសោះ !

តាមពិត ! ផ្លូវមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ ជាផ្លូវដែលក្រុមអ្នកញៀនល្បែងចូលទៅលេងសោះ !

ខេត្តត្បូងឃ្មុំ : ពិតជារឿងគួអោយហួសចិត្តមែន ! ទីតាំងលេងល្បែងសុីសងជល់មាន់ និង លេងអាប៉ោង ដែលក្រុមអ្នកញៀនល្បែងបានណាត់គ្នា ទៅលេងផ្ទាល់ដាក់លុយរាប់លានរៀល រាល់ថ្ងៃជាប្រចាំ  «ច្រកផ្លូវចូល» គឺ បែជាតាមមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ ស្រុកកញ្ញាក្រែក ទៅវិញ ។

សង្ស័យតែអស់លោកសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាននោះ ភ្លេចនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់ក្រើនរំលឹកថា (ត្រូវបង្រ្កាបបទល្មើសល្បែងសុីសងដូចភ្លៀងរលឹម) ហើយមើលទៅ ! ទើបបានបណ្តែតបណ្តោយអោយមានល្បែងសុីសងនៅភូមិអន្លង់ប៊ូ ដូច្នេះ ។

ជាក់ស្តែងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមអ្នកសារព័ត៌មានយើង បានចុះទៅដល់ភូមិសាស្រ្ត ស្ថិតក្នុងភូមិអន្លង់ប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រទះឃើញថា: មានមនុស្សមួយក្រុមដែលកំពុងធ្វើសកម្មភាព មើលផ្លូវ សួរនាំអ្នកធ្វើដំណើរ និង ខ្លះទៀតអង្អុយលើម៉ូតូ ដើម្បីរងចាំដឹកអ្នកលេងល្បែងចូលទៅក្នុងសង្វៀនមាន់របស់លោក ហាន   ។ 

ក្រោយពីអ្នកសារព័ត៌មានយើងឃើញនូវទិដ្ឋភាពទាំងអស់នោះរួចមកក៏បានថតផ្តិតយករូបភាព និង ចុចដៅ Maps ជាសម្គាល់ រួចក៏ត្រឡប់ចេញមកក្រៅវិញ និង ធ្វើសេចក្តីរាយការណ៍ជូនទៅដល់សមត្ថកិច្ចក្នុងមូលដ្ឋានភ្លាមៗ បន្ទាប់ពីលោកអធិការបានទទួលព័ត៌មានពីក្រុមអ្នកសារព័ត៌មានហើយ លោកក៏បានឆ្លើយតបយ៉ាងខ្លីថា : អរគុណបង ! រួចក៏បិទទូរស័ព្ទ ។ 

ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋស្លូតត្រង់រស់នៅស្រុកពញាក្រែកទាំងមូល បានសំណូមពរទៅដល់ ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម អភិសន្តិបណ្តិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាចាត់តាំងមន្រ្តីស្អាតស្អំ ចុះទៅពិនិត្យ និង បោសសម្អាត រាល់ល្បែងស៊ីសងទាំងអស់ដូចខាងលើផងទាន ដើម្បីស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។

Leave a Reply

Your email address will not be published. Required fields are marked *