កម្មវិធី JCI Cambodia Leadership Academy លើកទី១០ បញ្ចប់ដោយជោគជ័យ ក្នុងការបណ្តុះ អ្នកដឹកនាំជំនាន់ក្រោយ
សៀមរាប, ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ – កម្មវិធី JCI Cambodia Leadership Academy លើកទី១០ បានបញ្ចប់ដោយជោគជ័យបន្ទាប់ពីកម្មវិធីបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ ៣យប់ (ពីថ្ងៃទី២ ដល់ថ្ងៃទី៥ តុលា) នៅ Rose Apple Square ខេត្តសៀមរាប។

កម្មវិធីនេះមានមូលបទថា “Let’s Grow Together” និងស្លោកថា Grow Yourself. Grow Others. Grow JCI. មានអ្នកចូលរួមចំនួនជាង ៨០នាក់ ពីសាខាទាំង ៧ នៃ JCI Cambodia និងភ្ញៀវអន្តរជាតិ បានមកសិក្សា អនុវត្ត និងទទួលបទពិសោធន៍ភាពដឹកនាំជាក់ស្តែង។
កម្មវិធីប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងដោយមានការឧបត្ថម្ភស្នូលពី Urban Living Solutions (ULS) ជា អ្នកឧបត្ថម្ភធំ និងដោយ Rose Apple Square ជា ដៃគូទីតាំង ។ ការប្ដេជ្ញាចិត្តរបស់ ULS ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំយុវជន រួមជាមួយបរិយាកាសសហការរបស់ Rose Apple Square បានបង្កើតភាពជោគជ័យ និងក្តីស្រឡាញ់ក្នុងការរៀន និងធ្វើការជាក្រុម។


អ្វីដែលពិសេសក្នុងកម្មវិធី
- វគ្គបណ្តុះបណ្តាលជាក់ស្តែងអំពី ភាពដឹកនាំដោយខ្លួនឯង បញ្ញាផ្លូវអារម្មណ៍ ការនិយាយជាសាធារណៈ ភាពដឹកនាំបែបរួមបញ្ចូល ការគ្រប់គ្រង់ជម្លោះ ការអភិវឌ្ឍសមាជិក និងស្ថិរភាពហិរញ្ញវត្ថុ។
- កិច្ចពិភាក្សា “JC Legends: Legacy in Leadership” ដែលមានអតីតប្រធានថ្នាក់ជាតិ ៤ រូបជាវាគ្មិនី ចូលរួមចែករំលែកបទពិសោធន៍ និងមេរៀនដឹកនាំដ៏មានតម្លៃ។
- សកម្មភាព Project Simulation និង Team Pitching ដែលជាការអនុវត្តពិតបង្កើតគម្រោង អាចអនុវត្តបានសម្រាប់អង្គការ ហើយមានពានរង្វាន់ប្រគល់នៅពេលបិទកម្មវិធី។
- Mentorship និង Micro-Coaching ដែលបង្កើនទំនាក់ទំនងរវាងសាខា និងជំរុញការរៀនពីគ្នាទៅវិញទៅមក។
- សកម្មភាព Creative Photo, Video Challenge និងសកម្មភាពខាងក្រៅ ដែលលើកតម្កើង ភាពសហការរបស់ក្រុម និងការរីកចម្រើនផ្ទាល់ខ្លួន។
