លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ចូលរួមប្រជុំ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ចូលរួមប្រជុំ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

កិច្ចប្រជុំនេះត្រូវបានកាកបាទក្រហមកម្ពុជា រៀបចំធ្វើឡើងតាមប្រព័ន្ធZoom រសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រី សមាជិក សមាជិក គណៈកម្មាធិការសាខា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា លោកនាយកសាខា និងមន្ត្រីក្រុមប្រតិបត្តិសាខា ខេត្តរតនគិរី សរុប ៨រូបផងដែរ។

អង្គប្រជុំមានរៀបវារ:សំខាន់ៗមួយចំនួនរួមមាន÷
-មតិស្វាគមន៍កិច្ចប្រជុំ ដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក។
-បង្ហាញសេចក្តីព្រាងផែនការសកម្មភាព ឥស្សរជនឆ្នើមថ្នាក់ជាតិ ឆ្នាំ២០២៦
-បច្ចុប្បន្នភាពស្ថានភាពសុខភាពមាតា ទារក និងកុមារ
-បច្ចុប្បន្នភាពអំពីស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍
-បច្ចុប្បន្នភាពនៃសៀវភៅ “ស្នាដៃឥស្សរជនឆ្នើមថ្នាក់ជាតិ” និងបទបង្ហាញស្តីពី “ហានិភ័យនៃជំងឺមិនឆ្លង
-កិច្ចពិភាក្សាពេញអង្គ ដោយផ្តោតលើ “ទិសដៅការងារបន្តឆ្នាំ២០២៦
-មតិបូកសរុបនិងបិទកិច្ចប្រជុំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក ៕

Leave a Reply

Your email address will not be published. Required fields are marked *