ប្រជាពលរដ្ឋភៀសសឹកចំនួន៩៥គ្រួសារ ទទួលបានអំណោយសប្បុរសធម៌ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ

ប្រជាពលរដ្ឋភៀសសឹកចំនួន៩៥គ្រួសារ ទទួលបានអំណោយសប្បុរសធម៌ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ

ពិធីចែកអំណោយសប្បុរសធម៌ខាងលើ រៀបចំធ្វើឡើងនៅក្នុងទីធ្លាសាលាខេត្តរតនគិរី រសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៦។ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ ចែកជូនដល់គ្រួសារវីរកងទ័ព និងបងប្អូនជនភៀសសឹក ដែលមកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ៩៥គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានខេត្ត រតនគិរី នាពេលនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកតា លោកយាយ និងពុកម៉ែបងប្អូនទាំងអស់ ដែលបានយល់ព្រមលះបង់នូវសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដូចជា ប្តី ប្រពន្ធ កូន ឬចៅ ឱ្យទៅបំពេញភារកិច្ចជាទាហានជួរមុខ ដើម្បីការពារជាតិសាសន៍ពីសង្រ្គាមឈ្លានពានរបស់ប្រទេសជិតខាង។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការដែលពុកម៉ែបងប្អូន ដាច់ចិត្តឱ្យសាច់ឈាមបង្កើត ចាកចេញពីផ្ទះសម្បែង ទៅកាន់សមរភូមិជួរមុខ ប្រឈមមុខនឹងគ្រាប់កាំភ្លើង និងការឈ្លានពានពីសត្រូវ គឺជាការលះបង់ដ៏ធំធេងបំផុតដែលមិនអាចកាត់ថ្លៃបាន។ បើគ្មានការលះបង់និងស្មារតីស្នេហា
ជាតិពីសំណាក់ពុកម៉ែបងប្អូន និងវីរកងទ័ពយើងទេនោះ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏មិនអាចរក្សាបានរឹងមាំដូចពេលនេះដែរ។

ឯកឧត្តម ញ៉ែម សំអឿន ក៏បានបន្ថែមទៀតថា វត្តមានរបស់បងប្អូនជនភៀសសឹកដែលបានចាកចេញពីតំបន់ព្រំដែន គឺ
ជាសាក្សីរស់នៃការតស៊ូ និងការឈឺចាប់ដែលបង្កឡើងដោយការរំលោភបំពានពីសំណាក់ក្រុមទាហានសៀមដែលនៅតែបន្តធ្វើសង្រ្គាមឈ្លានពានមកលើបូរណភាពទឹកដីរបស់យើង ក៏ដូចជាបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម ទ្រព្យសម្បត្តិ លំនៅដ្ឋានប្រជាពលរដ្ឋ ជនភៀសសឹកជាច្រើនម៉ឺនគ្រួសារត្រូវបង្ខំចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារតែសង្រ្គាមឈ្លានពានរបស់សៀម ដែលទង្វើឈ្លានពានមកលើប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជា យើងទាំងអស់គ្នាឈឺចាប់ និងចងចាំមិនអាចបំភ្លេចបាននោះឡើយ។ ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត នឹងមិនទុកឱ្យបងប្អូនណាម្នាក់ ឱ្យរស់នៅឯកោឡើយ។ ការនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកានាពេលនេះ គឺជាការចូលរួមចំណែកសម្រាលទុក្ខលំបាក និងជាការបង្ហាញនូវការដឹងគុណចំពោះវីរភាពរបស់គ្រួសារកង
ទ័ពដែលបានឈរជើងការពារទឹកដីខ្មែរ ពីឈ្លានពានពីប្រទេសជិតខាងកុំឱ្យរំលោភបំពានមកលើអធិបតេយ្យភាព
ជាតិបានឡើយ។

សូមបញ្ជាក់ជូនថា÷ អំណោយដែលបានចែកជូនពលរដ្ឋ
ភៀសសឹកទាំង៩៥ គ្រួសានាពេលនេះ គឺជាអំណោយសប្បុ
រសធម៌ របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដោយ១គ្រួសារ
ទទួលបាន អង្ករ១០គីឡូក្រាម ថវិកា៧មុឺនរៀលទឹកសុទ្ធវីអាក់
ទីវ១កេស ទឹកប៊ីអូឡា១កេស។ សិស្សភៀសសឹក ដែលមក
ចុះឈ្មោះចូលរៀននៅក្នុងខេត្តរតនគិរី សរុបចំនួន៦៣នាក់ ស្រី ២៨នាក់ ក្នុងម្នាក់៣មុឺនរៀល។ ដោយឡែក អ្នកឧកញ៉ា សំអាង វឌ្ឍន: ក៏បានឧបត្ថម្ភជូន រដ្ឋបាលខេត្តរតនគិរី .តំបន់ប្រតិបត្តិការសឹងរងខេត្ត.ស្នងការដ្ឋាននគរបាលខេត្ត.បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត.មន្ទីរបរិស្ថានខេត្ត.មន្ទីរសុខាភិ
បាល នៃរដ្ឋបាលខេត្ត ក្នុង១អង្គភាព ទទួលបានទឹកសុទ្ធ១០០
កេស.ទឹកប៊ីកូឡា៥០កេស.អង្ករទម្ងន់១០គីឡូក្រាម ៥០បេ និងថវិកាមួយចំនួនផងដែរ៕

e

Leave a Reply

Your email address will not be published. Required fields are marked *