ពលរដ្ឋមានជីវភាពខ្វះខាត ៦គ្រួសារ នៅ ឃុំកោះពាក់ ស្រុកវើនសៃ ទទួលអំណោយមនុស្សធម៌ពីសាខកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

ពលរដ្ឋមានជីវភាពខ្វះខាត ៦គ្រួសារ នៅ ឃុំកោះពាក់ ស្រុកវើនសៃ ទទួលអំណោយមនុស្សធម៌ពីសាខកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៦ បានចាត់លោក ជា សានិត សមាជិកកាកបាទក្រហមកម្ពុជាសាខាខេត្តរតនគិរី ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយមនុស្សធម៌ ទៅជូនដល់គ្រួសារក្រីក្រ ដែលមានជីវភាពខ្វះខាត ៦គ្រួសារ នៅភូមិកោះពាក់ និងភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ក្នុងឱកាសនោះ លោក ជា សានិត ពាំនាំប្រសាសន៍សួរសុខ
ទុក្ខ ពីសណាក់ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មា
ធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំង
អស់ និងសូមផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ និងខិតខំបន្តប្រកបរបរចិញ្ចឹមជីវិតអោយមានភាពប្រសើរឡើង។លោក ជា សានិត បន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាជានិច្ចកាល បានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដល់ប្រជាពលរដ្ឋមានទុក្ខលំបាកដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូនគ្រួសារទាំង៦នាពេលនេះ រួមមាន៖ អង្ករ ចំនួន ១៨០គីឡូក្រាម, មី ៦កេស, ត្រីខ ៨យួរ, ទឹកត្រី ៨យួរ, ឃីតចំនួន ៦ (មុង ភួយ សារុង ក្រម៉ា) រួមនឹងថវិកាសាខាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *