ខេត្តមណ្ឌលគិរី ៖ កាលពីរថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី
ដោយមានការចង្អុលបង្ហាញពីលោកខៀវងាយជាន់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី តាមរយៈទូរសព្ទលេខ 088 999 232 នៅវេលាម៉ោង 00 និង 16 នាទី ។ ក្រុមការងារធ្វើការឃាត់ត្រួតពិនិត្យរថយន្តចំនួនមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកក្រូចចង្កូតឆ្វេងពាក់ស្លាកលេខភ្នំពេញ 3g 2483 របស់ក្រុមហ៊ុនវីរៈប៊ុនថាំខូអិលធីឌីត្រង់ចំណុចយាមិកា(7 36 488 1380 400 46) ក្នុងភូមិដោះក្រមុំសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមើលគិរី។ ដែលមានអ្នកបើកបររថយន្តឈ្មោះស្លាម រំលី ភេទប្រុសអាយុ ៤៦ ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនជនជាតិខ្មែរឥស្លាម កាន់អត្តសញ្ញាណបានលេខ០១ ០៤៨០៩៨១( 01)។

សមាសភាពចូលរួមមានដូចខាងក្រោមៈ
១-លោក អ៊ុក វណ្ណៈនាយរងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី
២- យើង បញ្ញា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី
៣- លោកសេង វាសនាមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី។
នៅពេលក្រុមការងារបានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែងបានប្រទះឃើញមានឈើអាប្រភេទលេខមួយទ្វារសុក្រមចំនួន ៣០សន្លឹកពុំទាន់វាស់វែងបង្កប់ជាមួយនិងអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុនវីរៈប៊ុនថាំខូអិលធីឌី ។
ខណៈនោះក្រុមការងារយើងបានសួរទៅអ្នកបើកបររថយន្តឈ្មោះស្លាម រំលីដែលជាបុគ្គលិកក្រុមហ៊ុនវីរប៊ុនថាំ ខូ អិល ធី ឌី ដើម្បីរកលិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើ (PC)ប៉ុន្តែជនឈ្មោះស្លាមរំលាយបានឆ្លើយថាខ្លួនពុំមានលិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើ(PC)ទេ ។ ហើយការងារដឹកជញ្ជូនឈើក្នុងរថយន្តគឺខ្លួនបានលួចដឹកដោយមិនមានលិខិតអនុញ្ញាត និង មិនឲ្យក្រុមហ៊ុនខ្លួនដឹងឡើយ ខ្លួនបានដឹកឈើអាទ្វារសក្រមស៊ីឈ្នួលឲ្យឈ្មោះ គា ភេទប្រុស ជនជាតិខ្មែរ មិនដែលជួបមុខទៀតទាក់ទងតាមរយៈលេខទូរសព្ទលេខ 097 91 91 188 ដឹកពីទីរួម ខេត្តមណ្ឌលគិរី ឆ្ពោះយកទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយបានតម្លៃដឹកក្នុងមួយជើងបាន១លានរៀល ១០មុឺនរៀល ទៅមួយលាន ៤០ម៉ឺនរៀល ហើយដឹកបានប្រហែល ១២ជើង(ទូទាត់ប្រាក់ខ្លីដឹករួចរាល់)។

បន្ទាប់ក្រុមការងារពិនិត្យឃើញថាការដឹកជញ្ជូនផលលទ្ធផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើខាងលើជាអំពើល្មើសច្បាប់ស្ដីពីព្រៃឈើ។ ដូចនេះក្រុមការងារយើងបានសម្រេចធ្វើការចាប់ឃាត់ និងដកហូតវត្ថុតាងបទល្មើសខាងលើ នាំយកមករក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី ដើម្បីបន្តអនុវត្តទៅតាមនីតិវិធីនៃច្បាប់ដីពីព្រៃឈើ៕
