សន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាខេត្តរតនគិរី ដាក់ចេញទិសដៅអនុវត្តការងារ តាមអនុវិស័យ ចំនួន១១ចំណុច ក្នុងឆ្នាំ២០២៦

សន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាខេត្តរតនគិរី ដាក់ចេញទិសដៅអនុវត្តការងារ តាមអនុវិស័យ ចំនួន១១ចំណុច ក្នុងឆ្នាំ២០២៦

“បន្ទាប់ពីបានដំណើការរយ:ពេល១ថ្ងៃកន្លះ សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-
២០២៥ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី ត្រូវបានបិទបញ្ចប់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយអង្គសន្និបាត បានដាក់ចេញទិសដៅអនុវត្ការងារតាម អនុវិស័យ ចំនួន១១ចំណុច”។

នេះបើតាមរបាយការណ៍ ដែលលើឡើងដោយ លោកស្រី ឈុន ធា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី ក្នុងពិធីបិទសន្និបាតខាងលើ។លោកស្រីបន្តថា ទិសដៅអនុវត្ការងារតតាមអនុវិស័យទាំង១១ចំណុចរួមមាន÷ ១.អនុវិស័យ អប់រំកុមារតូច ២.អនុវិស័យការអប់រំបឋមសិក្សា ៣.អនុវិស័យមធ្សមសិក្សា ៤.អនុស័យការអប់ក្រៅប្រព័ន្ធ ៥.អនុវិស័យការអភិវឌ្ឍយុវជន ៦.អនុវិស័យអប់រំកាយ និងកីឡា ៧.ការងារផែនការ ស្ថិតិអប់រំ ៨.ការងារគណនេយ្យ សម្ភារ និងទ្រព្យសម្បត្តិ ៩.ការងាររដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល ១០.ការងារអធិការកិច្ច ១១.ការងារសុខភាពសិក្សា។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តតំណាង អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានសម្តែងមនោសញ្ចេតនាប្រកបដោយមោទនភាព និងចូលរួមអបអរសាទរចំពោះសមិទ្ធិផលរបស់វិស័យ អប់រំ យុវជន និងកីឡាខេត្ត ដែលបុគ្គលិកសិក្សាទាំងអស់ រួមគ្នាកសាងឡើងនាឆ្នាំកន្លងមកនេះ។ លោកប្រធានមន្ទីរបានចាត់ទុក សន្និបាត បូកសរុប ការងារអប់រំ យុវជន និងកីឡា នាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាឱកាសសម្រាប់ឱ្យមន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធសំខាន់ៗនៅថ្នាក់មូលដ្ឋានសាលារៀនបានមកជួបជុំគ្នា ប្រមូលនូវបញ្ញាញាណ ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍ ក្នុងគោលបំណងដោះស្រាយបញ្ហា និងរិះរកវិធានការបន្ត សម្រាប់កំណត់ទិសដៅ ឱ្យបានត្រឹមត្រូវសម្រាប់អនុវត្តនៅក្នុងឆ្នាំសិក្សាបន្ត។

លោកប្រធានមន្ទីរបាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍនានា ដែលជានិច្ច កាលតែងតែផ្តល់នូវការគាំទ្រដល់មន្ទីរអប់រំ យុវជន និងកីឡា ក្នុងអាណត្តិរបស់ខ្លួន បម្រើជាតិមាតុភូមិ និង ប្រជាជនជារៀងរហូតមក ពិសេសបានផ្តល់ហិរញ្ញប្បទានក្នុងការគាំទ្រវិស័យអប់រំ និងបានចូលរួម សហប្រតិបត្តិការតាមដានអនុវត្តនិងត្រួតពិនិត្យការអនុវត្តការងារតាំងពីដើមរហូតដល់ចប់ និងសូមសម្តែងនូវការកោតសរសើរដ៏ស្មោះចំពោះលោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងផ្តល់នូវការគាំទ្រយ៉ាងធំធេងក្នុង ការចូលរួមដឹកនាំ និងអនុវត្តការងារតាមជំនាញផ្សេងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងរយៈ ពេលមួយឆ្នាំកន្លងទៅប្រកបដោយភាពជោគជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *