ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អង្គការ UWSនិងអង្គការផ្លែនអន្តរជាតិ Plan Internationalប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគំនិតផ្តួចផ្តើម «កម្មវិធីលើកកម្ពស់គុណភាពអប់រំ ZEP និងកាត់បន្ថយអត្រាត្រួតថ្នាក់ នៃការអប់រំបឋមសិក្សា» នៅស្រុកវើនសៃ ខេត្តរតនគិរី

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អង្គការ UWSនិងអង្គការផ្លែនអន្តរជាតិ Plan Internationalប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគំនិតផ្តួចផ្តើម «កម្មវិធីលើកកម្ពស់គុណភាពអប់រំ ZEP និងកាត់បន្ថយអត្រាត្រួតថ្នាក់ នៃការអប់រំបឋមសិក្សា» នៅស្រុកវើនសៃ ខេត្តរតនគិរី

ការដាក់អោយប្រើប្រាស់នូវគំនិតផ្តួចផ្តើមខាងលើបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡានៃរដ្ឋបាលខេត្តរតនគិរី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលជាការចាប់ផ្តើមនៃកម្មវិធីសាកល្បង ក្នុងគោលបំណងធានាថា មិនមានកុមារណាម្នាក់នៅក្នុងស្រុកវើនសៃ នៅក្រៅសាលារៀននោះទេ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី និងអភិបាលនៃគណៈអភិបាល ស្រុក នៃស្រុកវើនសៃ ការិយាល័យរអប់រំ យុវជន និងកីឡា ស្រុកវើនសៃសាលារៀនគោលដៅ២៩ ឃុំគោលដៅចំនួន៥ និងអង្គការមិនមែន រដ្ឋាភិបាលសរុបចំនួន៧០នាក់។

ថ្លែងក្នុងពិធីបើកដំណើរការជាផ្លូវការកម្មវិធី លោក ម៉ក់ សុខា នាយកប្រចាំប្រទេសនៃអង្គ ប្រទេសនៃអង្គការ UWS កម្ពុជា បានសង្កត់ធ្ងន់ថា ZEP មិនមែនជាបង្កើតអ្វីដែលថ្មីទេ តែជាការសម្របសម្រួលការអនុវត្តកម្មវិធី និងយន្តការដែលមានស្រាប់នាពេលបច្ចុប្បន្នដើម្បីអនុវត្តដែលមានលក្ខណៈជាប្រព័ន្ធ និងទូលាយដែល ងាយស្រួលក្នុងការពង្រីកគោលដៅ។ នៅពេលយើងនិយាយអំពី ZEP យើងមិនត្រឹមតែផ្តោតលើកុមារ ដែលមិនបានចូលរៀនប៉ុណ្ណោះទេ ប៉ុន្តែយើងនិយាយអំពីកុមារដែលកំពុងអង្គុយរៀនក្នុងថ្នាក់ ប៉ុន្តែមិន ទាន់មានសម្ថភាពដល់កម្រិត ដែលពួកគេត្រូវការដើម្បីរីកចម្រើន ។ លោកបន្តថា គំនិតផ្តួចផ្តើម ZEP មានគោលដៅជម្រុញសមត្ថិភាពសិក្សាសិស្ស តាមរយៈការកៀរគរការចូលរួមពីអាជ្ញា ធររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ។ យោងតាមរបាយការណ៍របស់ធនាគារ ពិភពលោក ឆ្នាំ២០២២ កុមារប្រហែល ៧ នាក់ក្នុងចំណោម ១០ នាក់នៅក្នុងប្រទេសដែលមានចំណូល ទាប និងមធ្យម មិនអាចអាន និងយល់អត្ថបទសាមញ្ញបានឡើយនត្រឹមអាយុ ១០ ឆ្នាំ ។ ដូច្ចេះគំនិតផ្តួចផ្តើម ZEP នឹងចូលរួមដោះស្រាយបញ្ហានេះតាមរយៈការពង្រឹងសមាសភាគសំខាន់ៗចំនួន ៥ រួមមាន៖

  1. លទ្ធផលសិក្សារបស់សិស្ស
  2. គុណភាពការបង្រៀន និងការរៀន
  3. ប្រតិបត្តិការ និងការគ្រប់គ្រងសាលារៀន
  4. ការចូលរួមរបស់សហគមន៍
  5. គណនេយ្យភាពសាលារៀន
    ភាពជោគជ័យនៃកម្មវិធីនេះ នឹងត្រូវវាស់វែងតាមរយៈការដែលកុមារបន្តរៀនប្រកបដោយមានទំនុកចិត្ត និងក្លាយជាពលរដ្ឋសកម្មសម្រាប់អនាគតកម្ពុជា ។
    ZEP គឺជាចក្ខុវិស័យរបស់អង្គការ UWS ដើម្បីធានាថាគ្រប់កុមារអាចសម្រេចបាននូវសក្តានុពលពេញ លេញរបស់ពួកគេ ។ តាមរយៈការចាប់ផ្តើមសាកល្បងលើសាលាគោលដៅចំនួន ៣១ ក្នុងស្រុកវើនសៃ គម្រោងនេះនឹងស្វែងរកការបង្កើតផែន
    ទីបង្ហាញផ្លូវមួយ សម្រាប់ការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន និងចិរភាព។

ថ្លែងក្នុងឱកាសដាក់ឲ្យដំណើរការកម្មវិធីនេះ ឯកឧត្តម ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បញ្ហាគុណភាពអប់រំមិនមែនជាបញ្ហារបស់លោកគ្រូ អ្នកគ្រូ និងសិស្សទេ តែជាបញ្ហារួមពីព្រោះពួកយើង អាចមើលឃើញ និងវាស់វែងបាន ហើយសំខាន់បំផុតយើងចូលអាចដោះស្រាយរួមគ្នា តាមរយៈភាពជាដៃគូរ។ ឯកឧត្តមបានផ្តាំផ្ញើរដល់អ្នកពាក់ព័ន្ធ ឱ្យផ្តល់កិច្ចសហការល្អ ជាមួយអង្គការ UWS កម្ពុជា ដើម្បីធានាឲ្យការអនុវត្តកម្មវិធីZEP ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិ ផល ពោលគឺបានផ្តល់ផលប្រយោជន៍ ដល់កុមារ សាលារៀន គ្រួសារ និងសហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើដល់អង្គការUWS បន្តសហការ និងបំពេញការងារយ៉ាងជិតស្និតជាមួយ ក្រសួងអប់រំ យុវជននិងកីឡា មន្ទីរអប់រំ យុវជននិងកីឡាខេត្តរតនគិរី ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកវើនសៃ និងអង្គភាពពាក់ព័ន្ធលើដំណើរការអនុវត្តកម្មវិធីZEP ធានាបាននូវតម្លាភាព និង គណនីយភាពនៃលទ្ធផលរបស់កម្មវិធី។ ជាពិសេសគឺការបន្សំគ្នារវាងផែនការសកម្មភាពរបស់អង្គការ UWS និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ របស់ក្រសួងអប់រំ យុវជន និង កីឡា៕

Leave a Reply

Your email address will not be published. Required fields are marked *